(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានពន្យល់ជូនប្រជាពលរដ្ឋពាក់ព័ន្ធការបំប្លែងខ្លួនជាបន្ដបន្ទាប់ នៃវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ជាពិសេសពពួក XBB។

តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោកស្រី ឱ វណ្ណឌីន ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញផងដែរ។

ខាងក្រោមនេះ ជាសារសំឡេងរបស់លោកស្រី ឱ វណ្ណឌីន៖