(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាហ៉ីត គីរីសស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់តួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ក្នុងគោលបំណងពិភាក្សារិះរកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងតួកគី៕