(ភ្នំពេញ)៖​ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ័ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បាន ផ្ញើសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានសម្តែងនូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយលោក ដែលនេះជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះលោក និងក្រុមគ្រួសារ ដែលមិនអាចបំភ្លេចបានឡើយ។

លោកទេសរដ្ឋមន្ត្រី សូមគោពរជូនពរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕