(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ ខណៈអ្នកជាសះស្បើយ៥នាក់

២៖ មីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារជនជាតិរ៉ូហ៉ីងយ៉ា ១១២នាក់ ដែលព្យាយាមចាកចេញពីប្រទេស

៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ

៤៖ UN អនុម័តការបន្តផ្តល់ជំនួយមនុស្សធម៌ដល់ស៉ីរី ចេញពីតួកគី ដើម្បីចៀសវាងការឈ្លោះប្រកែកជាមួយរុស្ស៉ី

៥៖ កម្ពុជានាំចេញទំនិញជាង ២២ពាន់លានដុល្លារ កើនឡើងជាង១៦% ក្នុងឆ្នាំ២០២២

៦៖ សហភាពអឺរ៉ុប កោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ ដើម្បីសម្ដែងការខឹងសម្បារ ជុំវិញការកាត់ទោសប្រហារជីវិតបាតុករ

៧៖ អង្គការសង់ត្រាល-CENTRAL សម្រេចបានលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីហ្វេសប៊ុកហើយ ក្រោយនាយកប្រតិបត្តិចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៨៖ អ្នកនាំពាក្យ «ការទូតចចកចម្បាំងចិន» លោក Zhao Lijian ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី

៩៖ រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ដើមខែមករា កម្ពុជាទទួលបានភ្ញៀវសរុបជិត៤៦ម៉ឺននាក់

១០៖ ជប៉ុន និងបារាំង សន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងតំបន់អាស៉ីប៉ាស៊ីហ្វិក

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១០ ខែមករានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៥ម៉ឺននាក់

១២៖ រុស្ស៉ី ព្រមានថាការផ្ដល់រថក្រោះលោកខាងលិចឱ្យអ៊ុយក្រែន នឹងអូសបន្លាយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៤៥,៧០១នាក់, ដូសទី៣ចំនួន ១០,៤៣៦,៦៨៩នាក់, ដូសទី៤ចំនួន ៤,៧៨៩,៦៨៩នាក់ និងដូសទី៥ចំនួន ១,២៥៧,៤៨០នាក់ (គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣)

១៤៖ អតីតប្រធានាធិបតីប្រេស៊ីល លោក បុលសូណារ៉ូ ដេកពេទ្យនៅផ្ល័ររីដា ខណៈអ្នកគាំទ្រជាង១,៥០០នាក់ត្រូវបានឃាត់ខ្លួន

១៥៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ចំពោះការឧបត្ថម្ភថវិកា៦០ម៉ឺនដុល្លារ សម្រាប់ថតភាពយន្ដរឿង «កូនប្រុសក្រោមពន្លឺចន្ទពេញបូណ៌មី»

១៦៖ ចក្រភពអង់គ្លេស កំពុងពិចារណាបញ្ជូនរថក្រោះប្រយុទ្ធ ឱ្យអ៊ុយក្រែន

១៧៖ លោក កៅ គឹមហួន ចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានជាផ្លូវការ

១៨៖ ស្ថានការណ៍សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ឈានចូលថ្ងៃទី៣១៩

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Alibaba គ្រោងវិនិយោគ១ពាន់លានដុល្លារ នៅប្រទេសតួកគី

២៖ រដ្ឋធំៗនៅអាមេរិក ចាប់ផ្ដើមធ្វើយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗរបស់មន្ត្រី

៣៖ ក្រុមហ៊ុន Microsoft គ្រោងវិនិយោគខ្ទង់ ១០ពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យា OpenAI

៤៖ បុគ្គលិកផ្នែកសេវាកម្មកំពូលមួយរូបរបស់ Apple ត្រៀមចាកចេញពីក្រុមហ៊ុនចុងខែនេះ

៥៖ តារាល្បីរបស់ TVB ត្រូវបានដោះលែងពីពន្ធនាការ បន្ទាប់ពីជាប់ឃុំរយៈពេល១៨ថ្ងៃ ព្រោះការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

៦៖ ការប្រគំតន្ត្រីរបស់ BLACKPINK នៅសឹង្ហបុរី សម្រេចជ្រើសថ្ងៃបន្ថែម ខណៈអ្នកកាំទ្រនៅទីនោះកាន់តែរីករាយខ្លាំង

៧៖ ព័រទុយហ្គាល់ តែងតាំងលោក Martinez ជាគ្រូបង្វឹកថ្មី ជំនួសលោក Santos ដែលបានលាឈប់

៨៖ Bale ប្រកាសចូលនិវត្តន៍ទាំងភ្ញាក់ផ្អើល ត្រឹមវ័យ ៣៣ឆ្នាំ

៩៖ Ronaldo នឹងបង្ហាញខ្លួនលើកដំបូង សម្រាប់ក្លិបថ្មី Al Nassr នៅថ្ងៃទី២២ ខែមករាខាងមុខ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)