(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹងពីការចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី២ ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ការជូនដំណឹងនេះគឺសំដៅដល់បុគ្គលដែលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចសម្រាប់ក្រុមហ៊ុនបរធនបាល, ក្រុមហ៊ុនបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច, និងសាធារណជនទាំងអស់៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ច៖