(ភ្នំពេញ)៖ លោក ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

តាមការជូនដំណឹងពីក្រុមគ្រួសារសព បានឱ្យដឹងថា កម្មវិធីបុណ្យប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ទី៩ និងអង្គារទី១០ ខែមករា ឆ្នាំ២០២៣ នៅគេហដ្ឋាន លោក ញាណ ឡេង ផ្ទះលេខ7C ផ្លូវខេមេលា បុរីឧទ្យានបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លុះព្រឹកថ្ងៃពុធ ទី១១ ឆ្នាំ២០២៣ វេលាម៉ោង ៧និង១នាទី នឹងដង្ហែសពចេញពីគេហដ្ឋានឆ្ពោះទៅកាន់ទីព្រះមេរុមុខវត្តបុទុមវត្តី។

កម្មវិធីប្រារព្ធគម្រប់ខួប៧ថ្ងៃសព លោក ញាណ ឡេង នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅគេហដ្ឋាន ឯកឧត្តម ញាណ ឡេង ផ្ទះលេខ7C ផ្លូវខេមេលា បុរីឧទ្យានបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕