(ភ្នំពេញ)៖ លោក ហុង ស៊ុនហួត ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច, ប្រធានអជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ អនុប្រធានទី២រដ្ឋសភា បានទទួលមរណភាព នាថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល សត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០៖៣០នាទីព្រឹក ដោយរោគគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ នៅមន្ទីរពេទ្យ Hospital Antibes ទីក្រុងនីស ប្រទេសបារាំង។

សពលោក ហុង ស៊ុនហួត នឹងធ្វើពិធីបូជា នាថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល សត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅប្រទេសបារាំង រួចនាំយកធាតុមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា។

ដំណឹងនេះ ចាត់ទុកជាសេចក្តីដូចបានទូលថ្វាយ និងជំរាបជូនសូមសម្តេច ទ្រង់ ឯកឧត្តម លោកឧញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព សូមមេត្តាជ្រាបជាព័ត៌មាន៕