(ភ្នំពេញ)​៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំងជូន លោកជំទាវ កែវ សញ្ញាម៉ូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម​ ហុង​ ស៊ុនហួត​ អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃសុក្រ​ ទី៦ ខែមករា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យ (Hospital Antibes) នៃទីក្រុងនីស​ ប្រទេសបារាំង​។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម​ ហុង​ ស៊ុនហួត​ សូមឆាប់បានទៅចាប់កំណើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕