(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១០ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី និងជួញដូរ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២០ករណី ឃាត់មនុស្ស៣១១នាក់ (ស្រី២១នាក់)៕