Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចក្រុងដូនកែវឃាត់ខ្លួនអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន ១១នាក់

24-06-2016 13:33

(តាកែវ)៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស-ស្រី ១១នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ  សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅ ចំណុចគោលដៅបីផ្សេងគ្នា នៅក្នុងក្រុងដូនកែវ និងនៅស្រុកសំរោង។

លោកវរសេនីយ៍ត្រី ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ការចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង ១១នាក់ខាងលើ  មានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ហើយក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំង សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន ០២កញ្ចប់ធំ, ជញ្ជីងថ្លឹងមួយ, ទូរស័ព្ទដែ ៥គ្រឿង, ម៉ូតូ ២គ្រឿង ដាវ ២ដើម និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ ត្រូវបានកម្លាំងអធិការដ្ឋានក្រុងដូនកែវ បញ្ចូនមកសាកសួរបន្តនៅការរិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀន នៃស្នងការដ្ឋានខេត្តតាកែវកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ  ដើម្បីចាត់ការទៅតាមច្បាប់៕