(ភ្នំពេញ)៖ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា បានចេញនូវលិខិតអញ្ជើញសមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់ ដែលបានចុះឈ្មោះ (មានប័ណ្ណបោះឆ្នោត) រួចរាល់ហើយ មកចូលរួមបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២៣។

សភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា បានបញ្ជាក់ថា ការមកចូលរួមបោះឆ្នោត ធ្វើឡើងតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖

* កាលបរិច្ឆេទ៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣
* ពេលវេលា៖ ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៥៖០០នាទីរសៀល
* ទីតាំង៖ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា
* ឯកសារតម្រូវពេលមកបោះឆ្នោត៖ ប័ណ្ណបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬលិខិតឆ្លងដែនច្បាប់ដើម

សម្រាប់ពត័មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០២៣ ៨៨១ ០៨៦ ឬ០១២ ៥២០ ១៥៣ ឬ ០១២ ៨៦៣ ៨១៣ រៀងរាល់ម៉ោងធ្វើការ៕