(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម ដែលទើបតែប្រកាសបង្ហាញពីភាពជោគជ័យ នៃការកើនឡើងនូវ​ចំនួន​អ្នកប្រើប្រាស់ដ៏សន្ធឹក Instagram នៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងបន្ថែមប៊ូតុងបកប្រែ (Translation Button) ដើម្បីឲ្យកាន់តែងាយស្រួលដល់អ្នក ប្រើប្រាស់។

យោងតាមសេចក្ដីប្រកាសរបស់ Instagram នៅលើប្លក់ផ្ទាល់ខ្លួន បានឲ្យដឹងថា ប៊ូតុងបកប្រែ នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់នៅ​ក្នុងឆាប់ៗ ខាងមុខនេះ។ គោលដៅដែលបន្ថែមប៊ូតុងបកប្រែនេះគឺ ដើម្បីឲ្យអ្នកប្រើប្រាស់​ទាំងអស់ ងាយស្រួលក្នុងការ​អាន និងយល់នូវអត្ថន័យផ្សេងៗ ដែលមិត្តភ័ក្តនៅក្នុងបណ្ដាញសង្គម Instagram ដែលមកពីប្រទេសផ្សេង ប្រើភាសាខុសគ្នា។

ថ្មីៗនេះ Instagram បានប្រកាសឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ជាង ៥០០លាននាក់ ក្នុងនោះ មានជាង ៣០០លាននាក់ បានប្រើប្រាស់រាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា Instagram ត្រូវបានបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ទិញយកក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក៕