(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ព្រមទាំង នាយ-ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស សូមសម្តែងការអបអរសាទរ និងជូនពរ ឯកឧត្តម ហង្ស សាមឿន ​ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មានឋានៈស្មើទេសរដ្ឋមន្ដ្រី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ព្រមទាំង នាយ-ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តម ហង្ស សាមឿន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បន្តទទួលបានជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕