(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ដើម្បីឱ្យសង្គមប្រជាធិបតេយ្យមួយដើរទៅមុខបាន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីអ្នកសារព័ត៌មានអាជីព ពីព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ទៅដល់ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានលើឡើងថា ការពិតការបោះឆ្នោត និងសារព័ត៌មានសេរី ក៏មិនមែនគ្រប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយនោះជាប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបោះឆ្នោតជាការកំណត់ នៃដំណើរការរបស់រដ្ឋអំណាចមួយ រដ្ឋាភិបាលមួយ សារព័ត៌មានក៏ជាអ្នកជូនដំណឹងបង្ហាញពីការជឿនលឿន ដែលគេហៅថាប្រជាធិបតេយ្យដោយមានការចូលរួម ដោយសារអ្នកសារព័ត៌មានជាអ្នកផ្តល់ដំណឹងគ្រប់គ្រាន់សម្រាប់ប្រជាជន ទទួលបានព័ត៌មានគ្រាប់គ្រាន់ ហើយប្រជាជនទទួលបានព័ត៌មានគ្រប់គ្រាន់គាត់ធ្វើការជ្រើសរើសបានល្អ»

ការបញ្ជាក់បែបនេះរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយវិទ្យានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា។

លោក ខៀវ កាញារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «តាមពិតនៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោត និងសារព័ត៌មានសេរីមិនមែនគ្រប់គ្រាន់សម្រាប់បង្ហាញថាសង្គមមួយប្រជាធិបតេយ្យ សង្គមមួយប្រជាធិបតេយ្យមួយសំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឱ្យសង្គមប្រជាធិបតេយ្យមួយដើរជាមួយនឹងការបោះឆ្នោត»

http://image.freshnewsasia.com/2021/id-025/fn-2022-12-28-17-05-05-0.JPG http://image.freshnewsasia.com/2021/id-025/fn-2022-12-28-17-05-07-1.JPG http://image.freshnewsasia.com/2021/id-025/fn-2022-12-28-17-05-08-2.JPG http://image.freshnewsasia.com/2021/id-025/fn-2022-12-28-17-05-14-0.JPG