(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី, ជួញដូរ៣ករណី, ដឹកជញ្ជូនរក្សាទុក ៣ករណី និងឃាត់ខ្លួនជនសង្ស័យ៣៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦,២៣៦ករណី ឃាត់មនុស្ស១៤,៦០៥នាក់ (ស្រី៩៣៤នាក់)៕