(ភ្នំពេញ)៖ ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល ​ប្រកាស​សាល​ដីកា​ក្នុង​សំណុំ​រឿង​លោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។ ជាសាល​ដីកា​ ដែល​នឹង​ចេញ​ក្នុង​រយៈពេល ១៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ គឺ​ពាក់ព័ន្ធ​នឹងបណ្ដឹង​តវ៉ា​ការ​ឃុំ​ខ្លួន​លោក ហុង សុខហួរ ខុស​នីតិវិធី និង​បណ្ដឹង​ប្រឆាំង​សាលក្រម​ ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។

គួរបញ្ជាក់ថា កាលពី​ព្រឹក​ ថ្ងៃទី១៧ ខែមិថុនានេះ ត្រូវបាននាំខ្លួនចេញពី សាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារវិញហើយ បន្ទាប់ពីចៅក្រមស៊ើបសួរ បញ្ចប់ការ សាកសួរក្នុងនាម ជាសាក្សីក្នុងសំណុំរឿង ដែលបំបែកចេញពីសំណុំរឿងដើម ដែលចោទប្រកាន់លោកពីបទ ក្លែងបន្លំឯកសារសាធារណៈ និងញុះញុងបង្កឲ្យមានភាព វឹកវរដល់សន្តិសុខសង្គម។

កាលពីថ្ងៃ​ទី​៨ ខែមិថុនាដែរ តុលាការ​កំពូល បាន​លើក​យក​សំណុំ​រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​របស់​លោក ហុង សុខហួរ មក​ជំនុំ​ជម្រះ។ សំណុំ​រឿង​ទី​១ គឺ​មេធាវី​ការពារ​ក្ដី​របស់​លោក ហុង សុខហួរ បាន​ប្ដឹង​ទាស់​ដោយ​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​របស់​សមត្ថកិច្ច​ប្រឆាំង​លោក ហុង សុខហួរ គឺ​ធ្វើ​ឡើង​ខុស​នីតិវិធី។ រីឯ​សំណុំ​រឿង​ទី​២ ដែល​តុលាការ​លើក​យក​មក​ជំនុំ​ជម្រះ ​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ​នោះ គឺ​ទាក់ទិន​បណ្ដឹង​សារទុក្ខ​របស់​លោក ហុង សុខហួរ ប្រឆាំង​សាលក្រម​ចាត់​របៀប​ របស់​តុលាការ​ក្រុង​ភ្នំពេញ។ ក្រោយ​បញ្ចប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ ប្រកាស​ថា បណ្ដឹង​សារទុក្ខ​ទាំង​ពីរ​នេះ នឹង​ត្រូវ​ប្រកាស​រួម​គ្នា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនានេះ៕