(ប៉េកាំង)៖ គ្រាន់តែរយៈបីថ្ងៃមកនេះប៉ុណ្ណោះ ភាគខាងត្បូងប្រទេសចិន បានទទួលរងគ្រោះធម្មជាតិដ៏អាក្រក់ ដែលបង្ក ឡើងដោយខ្យល់ព្យុះ ពាំនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងដំណំ លាយឡំនឹងរន្ទះបាញ់ បានឆក់យកជីវិតមនុស្ស សរុបមកដល់រសៀលថ្ងៃអង្គារនេះ ចំនួន៤៨នាក់ហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦។

សរុបការខូចខាតផ្សេងៗទៀតមានដូចជា ដំណាំ ១០៥,៧០០ហិកតារងការលិចលង់, ផ្ទះ ៩៦៩ខ្នងបានដួលរលំ, និង ប្រជាជនប្រមាណ ១៩៩,០០០នាក់ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន បានគណនាថា ការខូចខាតគិតជាទឹកប្រាក់បានកើនឡើងដល់ ២,១៣ពាន់លានយ័ន ស្មើនឹង ៣២៨,៥ លានដុល្លារអាមេរិកទៅហើយ។ ក្រៅពីគ្រោះធម្មជាតិខាងលើនេះ ក៏មានហេតុការណ៍បាក់ដីបានកើតឡើងផងដែរ៕