(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen មានទីតាំងក្នុងប្រទេសចិន បានរំពឹងថា ដំណើរការនៃការផលិតរថយន្តថាមពលអគ្គីសនី នឹងកើនឡើងរហូតដល់ ២៥ភាគរយ នៃ​ផលិតផល​រថយន្ត​សរុបគិតត្រឹមឆ្នាំ២០២៥។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ ខែមិថុនា។

Volkswagen បានរំពឹងថា ការលក់រថយន្តហោះអគ្គីសនី នឹងបន្តកើនឡើងរហូតដល់ ២ ទៅ៣លានគ្រឿង នៅឆ្នាំ ២០២៥ ដោយក្នុងនោះក្រុមហ៊ុនបានកំណត់នឹងផលិតឲ្យបាន ៣០ម៉ូដែលផ្សេងៗគ្នានៅក្នុងរយៈ​ពេល ១០ឆ្នាំក្រោយ។

ក្រុមអ្នកជំនាញរបស់ Volkswagen បានរំពឹងថា រថយន្តហោះអគ្គីសនី នឹងក្លាយជាប្រភពប្រាក់ចំណូល​ថ្មី​មួយ​សម្រាប់ក្រុមហ៊ុននាពេលអនាគត់ បើទោះបីជានៅពេលនេះ តម្រូវការនៅមានតិចតូចក្ដី ប៉ុន្តែនាពេល​អនាគត់ កាន់រីកធំធាត់ឡើង៕