(ភ្នំពេញ)៖ ដើម្បីរំឭកទិវាកុមារ ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទិវាកុមារអន្តរជាតិ ក្រុមហ៊ុន គូបូតា ខេមបូឌា កាលពីពេលថ្មីៗនេះ បានរៀបចំយុទ្ធនាការឆ្នាំទី២ ​របស់ខ្លួន គឺ «គូបូតា ចែករំលែកក្តីសង្ឃឹមនៃអាគត» ដោយ​ឧបត្ថម្ភសម្ភារៈសិក្សា ដែលមានតម្លៃសរុបជាទឹកប្រាក់ ស្មើនឹង៣៨០លានរៀល សម្រាប់ប្អូនៗកុមារ ដែលមានការខ្វះខាត និងដែលស្ថិតនៅ តាមតំបន់ដាច់ស្រយាល ទូទាំងប្រទេស។

លោក សំប៊ូន ជីនថាណាផុន អនុប្រធានផ្នែកលក់ និងសេវាកម្មរបស់សាជីវកម្ម ស្យាម គូបូតា បានមានប្រសាសន៍ថា យុទ្ធនាការ «ចែករំលែកក្តីសង្ឃឹមនៃអនាគត» របស់ «ក្រុមហ៊ុន គូបូតា ខេមបូឌា» លើកនេះ គឺជាឆ្នាំទីពីរហើ​យ ដែលសកម្មភាពនេះក្រុមហ៊ុន ធ្វើឡើងស្របតាមគោលការណ៍ កិច្ចការសង្គមនៅក្នុងតំបន់​​តាមបណ្តាប្រទេស ដែលយើងធ្វើអាជីវកម្ម​រួមមាន ប្រទេស កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ។ យុទ្ធនាការក្នុងតំបន់នេះ ត្រូវបានបង្កើតឡើង ដើម្បីជួយអភិវឌ្ឍសង្គម និងរួមចំណែកជួយ ឲ្យកុមារទទួលបានសម្ភារៈសិក្សា ដើម្បីឲ្យឱ្យជីវិតពួកគេ មានភាពល្អប្រសើរ។

លោកបន្ថែមថា ដោយសារតែមានកិច្ចសហការ ពីក្រសួងអប់រំ​យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយភ្នាក់ងារចែកចាយ ស្របច្បាប់របស់ គូបូតា នៅក្នុងប្រទេសកម្ពុជា ទើប គូបូតា អាចផ្តល់អំណោយរួមមាន កាតាប និងសម្ភារៈសិក្សាចំនួន២២០០០ឈុត មានតម្លៃជាទឹកប្រាក់សរុប​ ស្មើនឹង៣៨០លានរៀល ដោយចាប់ផ្តើមនៅខែមិថុនា ២០១៦ ត្រូវនឹងឱកាសទិវា កុមារនៅកម្ពុជា ក៏ដូចជាទិវាកុមារអន្តរជាតិ ដែលគុណភាពអប់រំរបស់​កុមារ និងយុវជនដែលពិភពលោក ទទួលស្គាល់ថា នឹងមានការប្រឈមចំពោះការដឹកនាំ ប្រទេសជាតិនៅពេលអនាគត។

«តាមរយៈប្រតិបត្តិការ របស់ ក្រុមហ៊ុន គូបូតា ខេមបូឌា ដែលប្រកាន់ខ្ជាប់ នូវទស្សនវិស័យអាជីវកម្មរបស់ខ្លួន គឺ​ការធ្វើអាជីវកម្ម ស្របគ្នាជាមួយនឹងការជួយ ដល់សង្គមនៅក្នុងក្របខណ្ឌ តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជួយលើវិស័យអប់រំ និងកុមារតាមរយៈការបង្កើត ​"មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា គូបូតា" ដោយសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើគម្រោង "គូបូតា ចែករំលែកក្តីសង្ឃឹមនៃអនាគត" ក្នុងថ្ងៃនេះ។ ក្រុមហ៊ុនតែងតែមើលឃើញ ពីសារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារ និងសង្គម ហេតុនេះហើយទើបយើងបន្ត ធ្វើសកម្មភាពប្រចាំឆ្នាំ ដើម្បីជួយអភិវឌ្ឍសង្គម និងជួយជំរុញដល់សកម្មភាពល្អៗ របស់មនុស្សជាតិ»។ លោក សំប៊ូន បន្ថែម៕