(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅកងពលតូចថ្មើរជើងលេខ៧០ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដើម្បីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលខាងមុខ៕