(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ឲ្យដឹងថា ថ្ងៃទី២០ ខែមិថុនា ជាថ្ងៃខួប២០ឆ្នាំ ថ្ងៃដែលសម្តេច​ងើបឡើងធ្វើការ តស៊ូជាមួយ​ប្រជាពលរដ្ឋ និងជាថ្ងៃដែល មានគ្រប់រសជាតិ ទាំងឈឺចាប់ ទឹកភ្នែក និងសប្បាយរីករាយ ហើយក៏ជាថ្ងៃដែលផ្លាស់ប្តូរ​ជីវិតរបស់សម្តេចផងដែរ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធឡើង ​នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាខួបទី២០ នៃការចាប់ផ្តើមផ្លាស់ប្តូររបស់ខ្ញុំ ថ្ងៃនេះ ហើយជាថ្ងៃដែលខ្ញុំ បានងើបបះបោរប្រ​ឆាំងជាមួយ​ប៉ុលពត កាលពី៣៩ឆ្នាំមុន នេះគឺជាពេលវេលាគ្រោះថ្នាក់ខ្លាំងណាស់ ការធ្វើសេចក្តីសម្រេចខុសតែបន្តិច គឺនឹងធ្វើឲ្យបាត់បង់ ជីវិតខ្ញុំភ្លាមៗ និងអាចបាត់បង់ជីវិត ទាហានរបស់​ខ្ញុំផងដែរ ប្រសិនបើខ្ញុំសម្រេច ចិត្តវាយកាន់កាបស្រុកមេមត់ និងស្រុកឈ្នូល និងព្រែកមួយចំនួនទៀត ដែលនៅក្បែរៗនោះ យើងអាចកាន់កាប់មួយអាទិត្យ ប៉ុន្តែបន្ទាប់ពី​នោះអ្នក​នឹងមិនឃើញមុខរបស់ ហ៊ុន សែន នោះទេ។ ក្នុងវ័យ២៥ឆ្នាំខ្ញុំនិយាយច្បាស់ថា ខ្ញុំមិនធ្វើនយោបាយកាត់ក្ត ឲ្យនរណានោមនោះទេ​ ខ្ញុំមិនអោបដៃឈរមើល ពីព្រោះវាឈឺ​ចាប់ពេក ទុក្ខសោក​របស់ប្រជាពលរដ្ឋ នៅសម័យប៉ុលពត គំរាមសម្លាប់ខ្ញុំ ខ្ញុំមិនអាចទ្រាំទ្របាន ដូចនេះត្រូវមានការតស៊ូដោយសំងាត់នោះទេ ដែលខ្ញុំបានធ្វើពីឆ្នាំ១៩៧៩។

ដើម្បីអបអរសាទរ និងរំលឹកខួបនេះ ជាថ្ងៃដែលខ្ញុំឈឺចាប់បំផុត នៅពេលដែលខ្ញុំសរសេរលិខិតទៅភរិយារបស់ខ្ញុំ ហើយផ្ញើសារតាមនរាសារ ទឹកភ្នែកមិនដឹងស្រក់មកពីណាទេ ថ្ងៃនេះ គឺជាថ្ងៃទឹកភ្នែក ប៉ុន្តែក៏ជាថ្ងៃដែលហ៊ុន សែនមានវត្តមានជាមួយប្រជាពលរដ្ឋរហូតមកដល់ពេលនេះ។ ២៥ថ្ងៃដែលខ្ញុំក្លាយជាមេដឹកនាំនៃចលនាតស៊ូ»

គួរបញ្ជាក់ថា  នៅថ្ងៃនេះផងដែរ សម្តេច ហ៊ុន សែន ក៏បានប្រកាសយកថ្ងៃនេះ គឺជាថ្ងៃផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យ ដែលប្រឡងជាប់ជយលាភី លេខ១ផងដែរ ក្នុងមួយឆ្នាំតម្លៃប្រមាណ ២៥០០ដុល្លារ ដោយគិតចាប់ពីឆ្នាំ២០១៥ដើម្បីអបអរសាទរ ខួប២០ឆ្នាំ នៃថ្ងៃដែលសម្តេចងើបឡើង ធ្វើការតស៊ូជាមួយប្រជាពលរដ្ឋ៕