(សេអ៊ូល)៖ ក្រុមឧទ្ទាម ISIS បានបង្ហោះសារតាមរយៈកម្មវិធី Telegram ថា ខ្លួននឹងបើកការវាយប្រហារ​ក្នុង​ទ្រង់ទ្រាធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បួង ដោយក្នុងនោះគោលដៅវាយប្រហារធំគឺមូលដ្ឋានទ័ពអាកាស​របស់​អាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បួង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី២០ ខែមិថុនា។

ក្រោយពីទទួលបានព័ត៌មាននៃការគំរាមវាយប្រហារនេះ មន្ត្រីជាន់ខ្ពស់យោធាកូរ៉េខាងត្បួង បានប្រកាសថាខ្លួន​មានឆន្ទះក្នុងការផ្ដល់ទ័ពឲ្យទៅសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បួង និងសហរដ្ឋអាមេរិក បានចេញសេចក្ដីព្រមានព្រមគ្នាថា ​ក្រុម​ឧទ្ទាម ISIS បានប្រើប្រាស់កម្មវិធី Telegram ក្នុងការឆ្លើយឆ្លងគ្នា ដោយក្នុងនោះ ពួកគេបានរៀបចំផែនការ​វាយប្រហារទីក្រុង Pyeongtaek និង Gusan ក្នុងប្រទេសកូរ៉េខាងត្បួង ដែលទាំងពីរទីតាំងនេះ មានមូលដ្ឋាន​ទ័ពអាកាសរបស់អាមេរិក ដែលផ្ទុយទៅដោយ​សពា្វវុធយោធាជាច្រើន។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បួងបានត្រៀមខ្លួនក្នុងការត្រៀមប្រយុទ្ធជាមួយក្រុមភេរវកម្ម​តាំងពីចុងឆ្នាំ ២០១៥ ពោលគឺចាប់តាំងពី​ក្រុម ISIS កំពុងគំរាមកំហែងពិភពលោកតាមរយៈការបំផ្ទុះគ្រាប់បែកអត្តឃាត៕