(ភ្នំពេញ)៖ ដោយសារការលក់ រថយន្ដ HYUNDAI គ្រប់ម៉ូដែល មានការកើនឡើងនៅលើទីផ្សារកម្ពុជា ក្រុមហ៊ុន HYUNDAI បានបង្កើត កម្មវិធីប្រូម៉ូសិនពិសេស សម្រាប់គ្រប់ម៉ូដែល ដោយផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីថ្លែងអំណរគុណដល់អតិថិជន ទាំងអស់ដែលបាននឹងកំពុងគាំទ្ររថយន្ដម៉ាក HYUNDAI នេះ។

កាន់តែអស្ចារ្យនោះ សម្រាប់អតិថិជនដែលទិញរថយន្ដ SantaFe (SUV) នៅក្នុងខែមិថុនានេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ការធានាលើគុណភាព រថយន្ដរយៈពេលយូររហូតដល់៥ឆ្នាំ កាតប្រេងឥន្ធនៈ ៨០០ដុល្លារ និងការធានារ៉ាប់រងរយៈពេល១ឆ្នាំ និងអេក្រង់ ថាច់ស្រ្គីនទំហំ ៨អ៊ីញទៀតផង។ ប្រញ៉ាប់ឡើង សូមកុំឲ្យឱកាសនេះ កន្លងផុតឲ្យសោះ។

សម្រាប់រថយន្ដ SONATA ផ្ដល់ជូនការបញ្ចុះតម្លៃ១០% ការធានាលើគុណភាព រយៈពេល៥ឆ្នាំ ការធានារ៉ាប់រងរយៈពេល១ឆ្នាំជាមួយគ្រឿង បន្ថែមដូចជា ប្រព័ន្ធកាត់បន្ថយសំឡេង រំខានពីខាងក្រៅខណៈពេល បើកបរសំបកកង់ប្រណីត ធ្វើឲ្យការបើកបររបស់ លោកអ្នកប្រកប ដោយផាសុកភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai Camko Motor បានដំណើរការអាជីវកម្មរបស់ខ្លួន នៅកម្ពុជាអស់រយៈពេល៧ឆ្នាំមកហើយ ដោយនាំចូល ផ្ដាច់មុខនូវរថយន្ដ Hyundai គ្រប់ប្រភេទ ដូចជា Sedan, SUV, រថយន្ដក្រុងខ្នាតតូច ខ្នាតធំ និងរថយន្ដដឹកទំនិញគ្រប់ប្រភេទ។

ព័ត៌មានលម្អិត សូមអញ្ចើញលោកអ្នកមកទស្សនា រថយន្ត HYUNDAI ដោយផ្ទាល់ នៅអគារតាំងបង្ហាញរថយន្ដ Hyundai ទាំងបីទីតាំង គឺទី១-សាខាមុនីវង្ស ផ្ទះលេខ ២១ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ទូរស័ព្ទ៖ 097-755-8116, ទី២- ចោមចៅ (ការិយាល័យកណ្តាល) កាច់ជ្រុងផ្លូវជាតិលេខ៣ និងលេខ៤ ចោមចៅ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 097-755-8147 និងសៀមរាប- ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម សៀមរាប ទូរស័ព្ទ៖ 097-755-8154៕