(អូស្ត្រាលី)៖ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមការងារយុវជនគណបក្សប្រជាជន ប្រចាំទីក្រុងស៊ីដនី បានរៀបចំមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០១៦) ក្រោមអធិបតីភាព លោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្ស ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និង លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្ស ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក ហួរ ហាប់ ប្រធានក្រុមការប្រចាំតំបន់៣ ស៊ីដនីដោយមានសមាជិក សមាជិការបក្សចូលរួមប្រមាណជាង៣០០នាក់៕