(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវថវិកាមួយចំនួនពីលោកស្រី ញ៉ែម សាខន សខេង រួមទាំងសប្បុរសជននានា ដែលបានជួយថវិកាដើម្បីទ្រទ្រង់ជួយដល់សមាគមអភិរក្សដំរីអៃរាវត្តាដែលកំពុងជួបកាខ្វះខាតកាលពីពេលកន្លងទៅនេះ លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងអំណរអគុណយ៉ាងជ្រាជ្រៅជូនលោកស្រី ញ៉ែម សាខន សខេង និងសប្បុរសជន។

លោកស្រី ក្លេខៃ ចិន្ដា បានថ្លែងយ៉ាងដូច្នេះថា៖ «តាងនាមឲ្យសមាគមអៃរាវត្តាទាំងមូល នាងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សម្តេចក្រឡាហោម និងលោកជំទាវភរិយា លោកជំទាវ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាងកញ្ញា ប្រតិភូមកពីភ្នំពេញ និងឯកឧត្តម យ៉ែម សំអឿន និងលោកជំទាវ ដែលបានជួយឧបត្តម្ភថវិកាមួយចំនួន ដល់សមាគមដើម្បីធ្វើដំបូលរោងធំថ្មី នាងខ្ញុំសូមគោរពលំឱនកាយគោរពជូនពរដល់សប្បុរសជនទាំងអស់ឲ្យមានសុខភាពល្អ និងជួបតែសេចក្តីសុខ សេចក្តីចម្រើន»។

លោកស្រីបានបញ្ជាក់ជូនថា ក្នុងនាមជាប្រធានសមាគមសូមធ្វើកាអំពាវនាវដល់សប្បុរសជនមេត្តាជួយទៅតាមលទ្ធភាពសទ្ធាជ្រះថ្លាដើម្បីជួយដំរីនៃកម្ពុជា។ ថវិកាដែលបានមកពីសប្បុរសជននានា លោកស្រីក៏យកទៅជូនក្រុមកាងារជាប្រាក់ខែដែលបានមើលថែទាំដំរី និងទិញថ្នាំព្យាបាលសត្វដំរីរួមទាំងធ្វើការជួសជុលដំបូលដែលជាកន្លែងរស់នៅរបស់សត្វដំរីជាដើម។

ដោយឡែក ថវិកាមួយចំនួនទៀត លោកស្រី នឹងយកទៅរៀបចំជាភូមិវប្បធម៌ ដើម្បីទាក់ទាកទាញភ្ញៀវទេសចរឲ្យមកទស្សនា។ លើសពីនោះលោកស្រីក៏សូមគោរពអញ្ជើញភ្ញៀវដោយមកទស្សនាផ្ទាល់ កាន់ផ្ទាល់ ជាមួយសត្វដំរីនេះផងដែរ ពិសេសបានឃើញនៅសមាគមដែលមើលថែដំរីផង៕