(ភ្នំពេញ)៖​ តាមរយៈវីដេអូខ្លីដែលបង្ហោះនៅលើ Facebook Page ផ្លូវការរបស់បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញពីភាពស្និទស្នាលរបស់លោកបណ្ឌិត ជាមួយបងប្អូនយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ ប្រកបដោយស្នាមញញឹម​ និងការចងចាំដ៏ល្អ។

វីដេអូខ្លីនេះបង្ហាញពីសកម្មភាព ក្នុងឱកាសដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ ស.ស.យ.ក នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានបោះឆ្នោតជ្រើសតាំង ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស៕