(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាបានចាត់មន្រ្តីជំនាញបច្ចេកទេស ដែលកំពុងបម្រើការងារព្យាបាល ស្តារនិតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន៣០រូប ទៅទទួលការបណ្តុះបណ្តាល ស្តីពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀន រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៤-៩ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តតៃនិញ ប្រទេសវៀតណាម។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អបរំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹង ការងារបណ្តុះបណ្តាលនេះ គឺកើតចេញពីស្មារតី នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគីលើកទី១៨ រវាងកម្ពុជានិងវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ក្រសួងសន្តិសុខសាធារណៈវៀតណាម បានទទួលរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀន ដើម្បីជួយពង្រឹងសមត្ថភាពការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា៕