(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២២៩,៤៧៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៧,៨៦១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,៧០៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩២,៧៤៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៧,១១២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨២,០៤៦នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៣៧៧,៤៥៨នាក់, ដូសទី៤ចំនួន ៤,៦៨៨,៥៤៤នាក់ និងដូសទី៥ចំនួន ១,១៥៨,០៨១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕