(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ពេលបានដំណឹងភ្លាមក៏បញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូបដែលមានអាការៈចុកពោះខ្លាំង នៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងថា ស្រ្តីខាងលើមានឈ្មោះ វ៉ែន ជីង អាយុ២០ឆ្នាំ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្នស្រ្តីរងគ្រោះខាងលើត្រូវបានលោកឧញ៉ា ទៀ វិចិត្រ និងក្រុមការងារសង្គ្រោះរបស់លោក បានបញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះរបស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ៕