(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ ខណៈអ្នកជាសះស្បើយ៤នាក់

២៖ NATO៖ «រុស្ស៉ីកំពុងប្រើរដូវរងា ជាអាវុធធ្វើសង្រ្គាមនៅអ៊ុយក្រែន»

៣៖ លោក ខាត់​ សុធី ប្រកាសលាលែងពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

៤៖ ក្រុមសកម្មប្រយុទ្ធតាលីបង់នៅប៉ាគីស្ថាន ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាល

៥៖ លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ តែងតាំងជាអនុរដ្ឋលេខាធិការ

៦៖ អាមេរិកនឹងជួយអ៊ុយក្រែន ដើម្បីស្តារខ្សែបណ្តាញថាមពល ដែលរងការវាយប្រហារពីរុស្ស៉ី ឡើងវិញ

៧៖ សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

៨៖ ភ្នំភ្លើងធំបំផុតលើលោក ដែលស្ថិតនៅកោះហាវ៉ៃរបស់អាមេរិក ផ្ទុះឡើងជាលើកដំបូង ក្នុងរយៈពេលជិត៤០ឆ្នាំ

៩៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញឯកសារសេចក្តីសម្រេចរបស់ក្រសួងអប់រំ ដែលទទួលស្គាល់លោកជាសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកគណិតវិទ្យា ឆ្នាំសិក្សា ១៩៩២-១៩៩៣

១០៖ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព អំពាវនាវឲ្យមានការផ្តល់អាវុធដើម្បីរំដោះទឹកដីអ៊ុយក្រែន

១១៖ រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦

១២៖ នាយករដ្ឋមន្ត្រីជប៉ុន ចង់បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ២ភាគរយនៃ GDP នៅឆ្នាំ២០២៧

១៣៖ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នឹងកើនឡើងដល់ជាង ២០០កន្លែងត្រឹមឆ្នាំ២០២៣, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តអំពាវនាវឱ្យពលរដ្ឋចូលរួមប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន

១៤៖ អង្គការសុខភាពពិភពលោកប្រកាសប្តូរឈ្មោះជំងឺអុតស្វា (Monkeypox) ជាផ្លូវការ ទៅជា mpox ដើម្បីជៀសវៀងការអើសអើង

១៥៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មកដល់ពេលនេះមានក្រុមហ៊ុនធំៗចំនួន ៤ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប

១៦៖ ចិនបញ្ចេញសាច់ប្រាក់ ៧០ពាន់លានដុល្លារទៀតសម្រាប់ធនាគារដើម្បីគាំទ្រសេដ្ឋកិច្ចដែលកំពុងស្ទុះងើបយឺត

១៧៖ ក្រសួងទេសចរណ៍អំពាវនាវកុំឱ្យដំឡើងថ្លៃសេវាកម្មទេសចរណ៍ ក្នុងពេលប្រឡងបាក់ឌុបខាងមុខ

១៨៖ ចិនថាខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង នៅក្បែរទីប្រជុំកោះ Spratly នៃតំបន់សមុទ្រចិនខាងត្បូង

១៩៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ

- ព័ត៌មាន Fresh News Plus

១៖ Elon Musk អះអាងថា Apple គំរាមដក Twitter ចេញពី App Store

២៖ WhatsApp អនុញ្ញាតឱ្យប្រើប្រាស់មុខងារ Message Yourself ជាសាធារណៈ

៣៖ ក្រសួងយុត្តិធម៌របស់រុស្ស៊ីបានចុះបញ្ជី Meta Platform ចូលទៅក្នុងបញ្ជី «ជ្រុលនិយម» របស់ខ្លួន

៤៖ រកឃើញជើងឯកមេដាយមាស កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

៥៖ Kris Wu រងការពិន័យខ្ទង់ ៨៤លានដុល្លារពីបទ «គេចពន្ធ» បន្ទាប់ពីតុលាការក្រុងប៉េកាំងកាត់ទោសឲ្យជាប់ពន្ធនាគា ១៣ឆ្នាំក្នុងរឿង «រំលោភសេពសន្ថវៈ»

៦៖ World Cup 2022: តើអ្នកដឹងទេ! កីឡាការិនី២រូប បានបង្កើតកំណត់ត្រាមុន Cristiano Ronaldo ?

(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា ឋាន រស្មី, កញ្ញា សំ ស្រីនីត, កញ្ញា ម៉ៅ ស្រីណុច, លោក វៃ ជីវ័ន, លោក និល ប្រុសខួច, កញ្ញា យឹម ចាន់ស្រីវីន, អ្នកស្រី យ៉ង់ សក្គុណា, អ្នកស្រី កេត សត្យា )


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)