(ភ្នំពេញ)៖​ លទ្ធផលខ្លះៗ នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូបៀរ លើកទី៥ (Leo Cup National Volleyball 2016) Division A ដែលបានប្រារព្ធធ្វើឡើង​នៅ​ពហុកីឡាដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដែលការប្រកួតយកជើងឯកប្រចាំ Division A មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា មានចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ។

ជាលទ្ធផលនោះរវាង៣គូ គឺគូទី១-វិសាខា(៣-០) ស្នងការនគរបាលខេត្តកំពង់ចាម ,គូទី២-កងពលតូចលេខ៣១ ការពារកោះឆ្នេរ (០-៣) សាលាខេត្តកំពង់ចាម និងគូទី៣-បញ្ជាការដ្ឋានអង្គរក្ស (២-៣) កងពលធំអន្តរាគមន៍លេខ៣ ។

សម្រាប់គូប្រកួតនៃថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ២០១៦នេះ គឺមានរវាង៣គូ គឺគូទី១-ក្រសួងមហាផ្ទៃ ជាមួយនឹងលេខ២ Division B ,គូទី២-សាកលវិទ្យាល័យជាស៊ីម កំចាយមារ ជាមួយនឹង​ វិសាខា និងគូទី៣-លេខ១ Division B ជាមួយនឹងបញ្ជាការដ្ឋានអង្គរក្ស។

សូមចូលរួមទស្សនាឲ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា។

ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ៕