(ព្រៃវែង)៖ តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅប្រកាសតែងតាំង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំ បានបញ្ជាក់ថា លោក សិត ខន ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ ជំនួសលោក អ៊ុក ថូន។

នៅក្នុងឱកាសនោះ លោក ស សុខា បានកោតសរសើរចំពោះការដឹកនាំរបស់ សាកលវិទ្យាធិការចាស់ និងជំរុញឲ្យអ្នកមកថ្មីត្រូវខិតខំ ប្រឹងប្រែងដឹកនាំការងារ កាន់តែមានប្រសិទ្ធភាព និងរីកចំរើនខ្លាំងឡើង។

ជាមួយគ្នានេះ តំណាងរាស្រ្តវ័យក្មេងរូបនេះ បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ផ្តល់ម៉ូតូជូនសិស្សពូកែ នៅខេត្តព្រៃវែង ព្រមទាំងខេត្ត បន្ទាយមានជ័យ ផងដែរ និងការទទូចសុំកន្លែងអាហាររូបករណ៍ចំនួន២០០ ដល់សិស្សនៅខេត្តទាំង២នេះផងដែរ៕