(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៦ម្សិលមិញ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ​កើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រង​​​របួសធ្ងន់៩នាក់ និងរបួសស្រាល៦នាក់ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍៩លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៨គ្រឿង រួមមានម៉ូតូ​ចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ​កើត មាន​ករណីគ្រោះថ្នាក់​​ចរាចរណ៍ ​រួមមានល្មើសល្បឿន៣លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក កត្តាយានយន្ត១លើក និងបត់គ្រោះថ្នាក់១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៣នាក់ (យប់៥នាក់ )។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញ​ថា យាន​យន្តដែល្មើស​សរុប ​ទូទាំងប្រទេស​មាន ចំនួន៣៥៩៩គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ២០៣៤គ្រឿង ​និងពិន័យ​សរុប១៥៦៥គ្រឿង៕