(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វដ ម៉ូទ័រ (Ford Motor Company) និងក្រុមហ៊ុនដែលជាដៃគូសហការ អ អិម អេ ខេមបូឌា (RMA Cambodia) បានធ្វើការប្រារព្ធធ្វើនូវកម្មវិធី កេរ្ត៍ដំណែលរបស់ហ្វដ នៅក្នុងអំឡុងខែមិថុនា ដែលឆ្នាំនេះ គឺជាខួបគម្រប់១១៣ឆ្នាំ ក្នុងការបង្កើតនូវក្រុមហ៊ុន ហ្វដ។

លោក David Westerman អគ្គនាយកនៃក្រុមហ៊ុន ហ្វដ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច បានឲ្យដឹងថា «យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការប្រារព្ធឲ្យមានកម្មវិធីកេរ្ត៍ ដំណែលរបស់​ក្រុមហ៊ុនហ្វដនេះឡើង ហើយយើងសូមធ្វើការកោតសរសើរ យ៉ាងស្មោះចំពោះគុណនោបការៈ យ៉ាងធំដែលក្រុមហ៊ុនហ្វដ បានខិតខំកសាងឡើង សម្រាប់បម្រើ​ក្នុងវិស័យយានយន្ត ចាប់តំាងពីការកកើតដំបូងឡើងរបស់ក្រុមហ៊ុនហ្វដ។ កម្មវិធីកេរដំណែលរបស់ហ្វដ នៅប្រទេសកម្ពុជាមិនមែនគ្រាន់តែ ជាកម្មវិធីអំពីប្រវត្តិសាស្រ្ត របស់ក្រុមហ៊ុន Ford នោះទេ វាក៏ជាចំនែកមួយនៃអតិថិជន ដែលតែងតែប្រើប្រាស់ និងគាំទ្រក្រុមហ៊ុន Ford កន្លងមកផងដែរ»

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងចែកចាយរថយន្ត ហ្វដ នៅប្រទេសកម្ពុជា បានដាក់ចេញជាកម្មវិធីពិសេស សម្រាប់រាល់ការបញ្ជាទិញនូវរថយន្តប្រភេទ Ford Mustang 2016 នឹងទទួលបានការផ្ដល់ជូននូវតម្លៃពិសេស។ ការផ្តល់ជូននេះនឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦។

កម្មវិធីកេរ្ត៍ដំណែល នៃការប្រណាំងរថយន្តរបស់ Ford
កម្មវិធីកេរ្ត៍ដំណែលរបស់ហ្វដ បានចាប់ផ្ដើមដំបូងតាំងពីឆ្នាំ ១៩០១ មុនពេលចាប់ផ្តើមនៃក្រុមហ៊ុន Ford Motor Company ក្នុងឆ្នាំ ១៩០៣។ លោក Henry Ford បានឲ្យដឹងថាការប្រណាំងឡាន អាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងសាធារណៈជន គាត់ក៏បានឆ្លៀតឱកាសនោះ ចូលរូមការប្រកួតដោយបានប្រើរថយន្ត Sweepstake ដែលមានកម្លាំង ២៦សេះ ប្រកួតជាមួយនឹងលោក Alexander Winton កីឡាករប្រណាំងរថយន្ត ដែលមានប្រជាប្រិយភាពបំផុតកាលពីឆ្នាំនោះ។ ការប្រកួតប្រជែងនេះ បានប្រារព្ធឡើងនៅរដ្ឋ Detroit បានទាក់ទាញសាធារណៈជនបានជាង ៨០០០នាក់ ហើយលោក Henry ក៏បានឈ្នះដោយទទួលបានប្រាក់រង្វាន់ចំនួន ១០០០ដុល្លារទៀតផង។ ដោយសារប្រាក់រង្វាន់ ដែលគាត់ទទួលបាន រួមបញ្ចូលគ្នាជាមួយនឹងការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីវិនិយោគិន ប៉ុន្មានឆ្នាំក្រោយមកគាត់ ក៏បានរកឃើញក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Ford Motor Company ។

ចាប់តាំងពីប្រវតិ្តសាស្រ្ត នៃការប្រណាំងរថយន្តដំបូង រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន Ford បានបង្កើតរថយន្តប្រណាំងប៉ុន្មានប្រភេទ តាំងពីរថយន្ត Ford Mustang រហូតដល់ រថយន្ត Ford GT ដែលមានអានុភាពខ្លាំងក្លាលើសពី Ford Mustang ធម្មតា។ រថយន្ត Ford GT បានត្រឡប់មកវិញ នៅក្នុងឆ្នាំនេះជាមួយនឹងបួនម៉ូដែលខុសគ្នា និងបានជាប់ឈ្មោះនៅក្នុងបញ្ជី នៃការប្រណាំងរថយន្ត Le Mans 24 ម៉ោង សម្រាប់ឆ្នាំ 2016 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 18 និង 19 ខែមិថុនា។

រថយន្ត Ford នៅក្នុងទីផ្សារកម្ពុជា
វត្តមានរបស់ហ្វដ នៅលើទីផ្សារប្រទេសកម្ពុជា អស់រយៈកាលជាង៣០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រជាជនកម្ពុជា ស្ទើរតែទំាងអស់បានដឹងច្បាស់ពី គុណភាពរបស់រថយន្តប្រភេទនេះ ពោលគឺផ្តោត​ទៅលើ សុវត្ថិភាព ការច្នៃប្រឌិត និងការសន្សំសំចៃខ្ពស់ជាមួយនឹង ការបើកបរលើគ្រប់ស្ថានភាពផ្លូវ។

ថ្ងៃនេះក្រុមហ៊ុន អ អិម អេ ដែលជាតំណាងចែកចាយ រថយន្តហ្វដដែលមានដូចជា Ford Mustang, Explorer, Everest, Fiesta, Focus, Ecosport, F-150, Transit និង Ford Ranger ជាដើម។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានបង្កើតឲ្យមានមជ្ឈមណ្ឌល ជួសជុលរថយន្តហ្វដ (សាខាមុនីវង្ស) មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane (សាខាទឹកថ្លា) យានដ្ឋានជួសជុល រថយន្តគ្រប់ប្រភេទ (នៅខេត្តសៀមរាប) និងហាងលក់គ្រឿងបន្លាស់ចំនួន២ ទីតាំងទៀតក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួល ជូនដល់អតិថិជនក្នុងការស្វែងរក សេវាជួសជុល និងថែ​ទាំរថយន្ត និងគ្រឿងបន្លាស់ដែល មានគុណភាពសុទ្ធល្អ។

ដូចគ្នាទៅនឹងកម្មវិធីកេរ្ត៍ដំណែលរបស់ហ្វដ ក្រុមហ៊ុន Ford ធ្វើយ៉ាងណាខិតខំបំពេញឲ្យ បាននូវតម្រូវការរបស់អតិថិជន ឲ្យបានល្អបំផុត។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានប្រសាសន៍ថា «យើងពិតជាមានមោនភាពក្រៃលែង ចំពោះទំនាក់ទំនង​ដ៏ជិតស្និទ្ធ ដែលយើងមានជាមួយបុគ្គលិក ដៃគូផ្គត់ផ្គង់ និងអតិថិជនរបស់យើង។ គ្មានទីណាដែលអាចផ្តល់ នូវអារម្មណ៍នៃភាពស្និទ្ធស្នាលខ្លាំង ដូចនៅក្នុងគ្រួសារ Ford របស់​យើងនោះទេ ហើយនៅថ្ងៃនេះ​យើងសូមឲ្យអ្នក រាល់គ្នាចងចាំ និងកត់ត្រា Ford ទុកនៅក្នុងប្រវតិ្តសាស្រ្ត និងអនាគតរបស់យើងរាល់គ្នា។ ជាមួយនឹងកម្មវិធីកេរិ៍​ដំណែលរបស់ហ្វដ និងកម្មវិធីកេរិ៍ដដំណែលនៃការប្រណាំងរថយន្ត យើងមានការសប្បាយចិត្តនឹងថ្លែងអំណរគុណ ដល់អតិថិជនរបស់យើងជាមួយនឹង ការផ្តល់ជូនពិសេសនៅក្នុងអំឡុងពេលនេះ»

សំម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ 012 333 975 (ភ្នំពេញ) ឬ 063 766 661(សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមរបស់ភ្នែកលក់រថយន្ត ហ្វដ(Ford) ប្រចាំកម្ពុជា www.facebook.com/RMAFordCambodia/ ៕