(កណ្ដាល)៖ បុរសម្នាក់បានលួចឡើងលើផ្ទះគេ ប៉ុនប៉ងរំលោភនារីម្នាក់ តែមិនបានរំលោភផង គ្រាន់តែស្ទាបក្បាលពោះ ត្រូវនារីរងគ្រោះ ស្រែកឆោឡោឡើង ផ្អើលអស់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ច ចាប់ខ្លួនយកទៅសួរនាំ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកអំបិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះ ជាស្ដ្រីមេម៉ាយ ឈ្មោះ ស អ អាយុ៣៩ឆ្នាំ បានបិទទ្វារផ្ទះចូលសំរាក ដូចសព្វមួយដង លុះដល់ម៉ោង១រំលងអាធ្រាត្រ មានជនសង្ស័យម្នាក់ឈ្មោះ អ៊ីម រត័្ន ហៅលូ អាយុ៣៨ឆ្នាំ ដែលមានផ្ទះនៅជាប់គ្នា បានលួចចូលក្នុងផ្ទះរបស់ជនរងគ្រោះ តាមជញ្ជាំង ក្នុងគោលបំណងរំលោភ តែអកុសលទើបតែបាន ស្ទាបក្បាលពោះសោះ ស្រាប់តែនារីរងគ្រោះដឹងខ្លួនទាន់ ស្រែកឆោឡោឡើង។

ក្រោយពេលកើតហេតុនារីរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលព្រែកអំពិល ទើបសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីយកមកសួរនាំ និងចាត់ការតាមនីតិវិធី៕