(ភ្នំពេញ)៖ គណៈប្រតិភូនៃភរិយារបស់បណ្តាមេដឹកនាំអាស៊ាន ដឹកនាំដោយលោកស្រី ខេង សំវ៉ាន់ដា ដែលជាភរិយាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទៅដល់ខេត្តសៀមរាប ដើម្បីបំពេញទស្សនកិច្ចរយៈពេល ១ថ្ងៃ។

ទស្សនកិច្ច នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ភរិយាមេដឹកនាំអាស៊ាន ក៏បានអញ្ជើញទស្សនាប្រាសាទអង្គរវត្តផងដែរ។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោក ឡុង កុសល បានលើកឡើងថា វត្តមានភរិយាមេដឹកនាំអាស៊ាន ដែលទៅទស្សនាប្រាសាទអង្គរវត្ត គឺបង្ហាញពីការចង់ដឹង និងចង់លឺ ពីប្រទេសកម្ពុជា ដែលជាអារ្យប្រទេសមួយនៅតំបន់អាស៉ីមួយនេះ។ ភរិយាមេដឹកនាំអាស៊ាន ក៏ចង់ឃើញពីរបៀបដែលកម្ពុជាចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា និងរីកចម្រើនរុងរឿងផងដែរ៕