(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លេនី វង់ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយូ ប្រទេសកាណាដា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការសភាពាណិជ្ជកម្មកម្ពុជា។

តាមរបៀបវារៈនៃកិច្ចប្រជុំនេះ មានដូចជា៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញមតិស្វាគមន៍ និងបើកកិច្ចប្រជុំដោយ អ្នកឧកញ៉ា គិត ម៉េង។ មតិចូលរួមរបស់ ឯកឧត្តម រិន វីរៈ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសកាណាដា, របាយការណ៍របស់លោកប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុង តូរ៉ុនតូ ខេត្តអុនតារីយូ ប្រទេសកាណាដា, មតិចូលរួមរបស់អង្គប្រជុំ និងមតិបូកសរុប និងបិទកិច្ចប្រជុំ ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា៕