(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់មិនមានអ្នកឆ្លងកូវីដ១៩ទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ។ រយៈពេល៧ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងថ្មី។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៩៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៤០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕