(ភ្នំពេញ)​៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន៨​ករណី ឃាត់​មនុស្ស ២៥​នាក់ (​ស្រី​១​នាក់​) ក្នុង​នោះ​មុខសញ្ញា​ជួញដូរ២០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់៥​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ice) ៨.២៥​ក្រាម​, ៤​កញ្ចប់​ធំ និង ៨៦​កញ្ចប់​តូច​, មេតំ​ហ្វេ​តា​មិន​(WY) ១​គ្រាប់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ​ទីតាំង​ដែល​បង្ក្រាប​បាន​រួមមាន​ រាជធានីភ្នំពេញ បង្ក្រាប៤​ករណី ឃាត់ខ្លួន៦​នាក់, ខេត្តកណ្ដាលបង្ក្រាប១​ករណី​ ឃាត់ខ្លួន៣​នាក់, ខេត្តកំពង់ចាម បង្ក្រាប១​ករណី​ឃាត់ខ្លួន៤​នាក់, ខេត្តត្បូងឃ្មុំ បង្ក្រាប១​ករណី​ ឃាត់ខ្លួន៣​នាក់, ខេត្តព្រៃវែង បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប១​ករណី ឃាត់ខ្លួន៣​នាក់, ខេត្តក្រចេះ បង្ក្រាប១​ករណីឃាត់ខ្លួន៣​នាក់ និងខេត្តកោះកុងបង្ក្រាប១​ករណី​ ឃាត់ខ្លួន២​នាក់៕