(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ មកដល់កន្លែងរៀបចំពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌននៃសាសនា ឥស្លាមកម្ពុជា ថ្នាក់ជាតិ លើកទី៣  នាល្ងាចម៉ោង ០៤៖០០នាទី ថ្ងៃទី ១៤ មិថុនា ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។

កម្មវិធីខាងលើនេះ Fresh News TV ធ្វើការផ្សាយផ្ទាល់ពីមជ្ឍមណ្ឌលកោះពេជ្រ។

ក្រៅពីវត្តមានរបស់ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានវត្តមានរបស់លោក Dr. Yousef Alothaimeen អគ្គនាយកខុទ្ទកាល័យអគ្គលេខាធិការ (OIC)  អតីត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច តំណាង លោក Iyad Ameen Madani អគ្គលេខាធិការអង្គការ សហប្រតិបត្តិការ ឥស្លាម OIC និង គណៈប្រតិភូជាច្រើនរូប រួមនឹងសាសនិកឥស្លាម រាប់ពាន់នាក់ទៀតចូលរួម។

គួរបញ្ជាក់ថា ពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា ថ្នាក់ជាតិ លើកទី៣នេះ គឺរៀបចំ ដោយរាជរដ្ឋាភិបាលកម្ពុជា៕