(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយឯកសារដ៏សំខាន់មួយមកកាន់អង្គភាព Fresh News នៅមុននេះបន្តិច ដោយនៅក្នុងលិខិតនោះ បានឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ ដែលប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់មកលើកូនប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។

នៅក្នុងលិខិតដែលទទួលបានពីមន្រ្តីជាន់ខ្ពស់ CNRP ផ្ញើមកនោះបានបញ្ជាក់ថា «យើងខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀត ជូនសម្តេចជ្រាបថា គោលនយោបាយគណបក្សសង្គ្រោះជាតិ ប្រឆាំងដាច់ខាត​នូវការប្រើប្រាស់អំពើហឹង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ»

លោក សម រង្ស៊ី សូមចូលរួមចំលែកនូវការឈឺចាប់ជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយសូមថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សម្តេច និងក្រុមគ្រួសារ៕

ខាងក្រោមនេះ ជាលិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ៖