(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករពីស្ថានភាពអាកាសធាតុ ប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ ទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា នៅកំឡុងពេលនេះ ខ្យល់មូសុងនីរតី បាននិងកំពុង បន្តបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលកត្តានេះ នាំឲ្យមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន។

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ៖

1- តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។

3-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូខ្យល់បោកបក់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ៕