(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គីម​​ ប៊ុនថាន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីនោះអញ្ជើញចូលរួមលោក យឹម  ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ី ប្រាសិទ្ធ អភិបាលរងខេត្ត តំណាង លោក ស ថាវី អភិបាលខេត្ត និង លោក តន់ ញាន អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។

នាយឧត្តមសេនីយ៍ គីម​​ ប៊ុនថាន បានថ្លែងកោតសរសើរ ដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកខិតខំបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការច្បាំងតតាំងនឹងខ្មាំងសត្រូវ ឈ្លានពានទឹកដី រហូតដល់ធ្វើឲ្យប្រទេសកម្ពុជា មានស្ថិរភាពពេញលេញ និងមានសុខសន្តិភាព សន្តិសុខល្អ និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យដែលមិនអាចកាត់ថ្លៃបាន​​ ក្រោមការដឹកនាំ សម្តេចតេជោហ៊ុន​​ សែន​នាយករដ្ឋមន្ត្រី។
លោកបន្តថា ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មានគុណចំពោះជាតិខ្លាំងនោះ ទើបរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើបងប្អូនអភិតយុទ្ធជនទាំងនេះ យ៉ាងខ្លាំងធ្វើឲ្យក្រុមគ្រួសារ អតីតយុទ្ធជនទាំងអស់នេះ មានភាពកក់ក្តៅ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល យ៉ាងខ្លាំងក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។

នាឱកាសនោះ សមាជិក​ សមាជិការ សមាគមអតីតយុទ្ធជនកម្ពុជា មក​ពីឃុំទាំង៤ក្នុង​ ស្រុកបន្ទាយអំពិលចំនួន២០០នាក់ក្នុងម្នាក់ៗ ទទួលបានអំណោយ ក្រមា១ សារុង១ និងបា្រក់៥០.០០០រៀល៕