(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯក អេស្ប៉ាញ រកបាន៣ពិន្ទុទាំងវេទនាពេលឈ្នះក្រុមសាធារណរដ្ឋឆេក ត្រឹម ១-០ នៅនាទីចុងម៉ោងពីមួយប្រកួតក្នុង Euro 2016 នៅប្រទេសបារាំង។

១គ្រាប់ជ័យជំនះរបស់អេស្ប៉ាញ ធ្វើបានសម្រេចដោយកីឡាករខ្សែការពារ Gerrard Pique នៅនាទីទី៨៧ ក្រោយទទួលបានបាល់ពី Andres Iniesta នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៣ម៉ឺននាក់។

៣ពីន្ទុនេះដែរ អេស្ប៉ាញ ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល D ទោះស្មើ៣ពិន្ទុនឹងក្រូអាតក៏ដោយ។

២ប្រកួតបន្ទាប់រាត្រីនេះ ស៊ុយអែត ប៉ះអាយឡេន ម៉ោង១១យប់ និងអ៊ីតាលី ប៉ះប៊ែលហ្ស៊ិក ម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល E៕