(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសឲ្យដឹងថា ខ្លួននឹងទិញ​បណ្ដាញទំនាក់ទំនងសង្គម LinkedIn ក្នុងតម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក ដែលនេះជាការទិញ-លក់ដ៏ធំមួយនៅក្នុងវិស័យ​បច្ចេកវិទ្យា សម្រាប់​ឆ្នាំ ២០១៦។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg ចេញផ្សាយនៅមុននេះ​បន្តិច។

យោងតាមប្រភពខាងលើ លោក Jeff Weiner នឹងត្រូវកាន់តំណែតជានាយកប្រតិបត្តិរបស់ LinkedIn ដដែល និង​ធ្វើ​សេចក្ដីរាយការណ៍ទៅកាន់លោក Satya Nadella ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft។

គួរបញ្ជាក់ផងដែរថា LinkedIn គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយ ត្រូវបានបង្កើតឡើងចុងឆ្នាំ ២០០២ ដោយ​គិតត្រឹមខែមីនា ឆ្នាំ២០១៦ នេះ មាន​ចំនួនអ្នកប្រើប្រាស់ ៤៣៣លាននាក់ និងរកចំណូលបាន ៣ពាន់លានដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៥៕

លោក Jeff Weiner, CEO's LinkedIn / លោក Satya Nadella, CEO's Microsoft / លោក Reid Hoffman, CEO's LinkedIn