(ក្រចេះ)៖ កំលាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជូនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀន៧កញ្ចប់ ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។ លោក គង់ វណ្ណារិទ្ធិ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលស្រុកចិត្របុរី បានចាប់ខ្លួន​នៅចំណុចគល់ស្ពានរលច ភូមិរលច ឃុំកន្តួត ស្រុកចិត្របុរី ឈ្មោះ ទេព ភឿក អាយុ២៩ឆ្នាំ។

លោកបន្ដថា ក្នុងការឃាត់ខ្លួននេះកម្លាំងជំនាញបានដកហូត ថ្នាំញៀន៧កញ្ចប់ ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួន ផងដែរ។ បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង​បញ្ជូនទៅសាលា​ដំបូង​ខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕