(ភ្នំពេញ)៖ កម្មវិធី Moët Party Day ត្រូវបានប្រារព្ធធ្វើឡើង ជាលើកដំបូងនៅកម្ពុជា ជាមួយព្រឹត្តិការណ៍ជប់លៀង ពេញថ្ងៃតែមួយ ចាប់ពីព្រឹកដល់យប់ នៅលើទីតាំង៤ជាបន្តបន្ទាប់គ្នា គឺនៅ Fox Wine Bistro, Audi Cambodia Showroom, Rokku Sushi Lounge + Bistro, និង Epic Club។

កម្មវិធី  Moët Party Day ត្រូវបានប្រារព្ធធ្វើឡើងថ្ងៃទី១១ មិថុនានេះ មិនមែនមានតែនៅកម្ពុជាប៉ុណ្ណោះទេ គឺមាននៅក្នុងបណ្តាប្រទេស ផ្សេងទៀត នៅជុំវិញពិភពលោក ចំនួន៣៥ប្រទេស រូមមាន បារាំង ចក្រភពអង់គ្លេស មិកស៊ិកូ កាណាដា ហុងកុនង កូរ៉េ និង អូស្ត្រាលី។ល។

Moët & Chandon ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៧៤៣ ជាម៉ាកសញ្ញាដែលបាននាំមក ជូនពិភពលោកនូវស្រាសាំប៉ាញសម្រាប់គ្រប់ កម្មវិធី គ្រប់ពេលវេលាជាមួយដបស្រាសាំប៉ាញ Moet & Chandon ដែលត្រូវបានបើកជុំវិញពិភពលោក។ ស្រាសាំប៉ាញនេះ បានក្លាយជាកម្មវិធីដ៏ពេញនិយមបំផុត របស់ពិភពលោក ហើយ Moët & Chandon ធ្វើការអបអរសាទរ កម្មវិធី Moët Party Day នៅថ្ងៃទី១១មិថុនា ដែលនេះជាថ្ងៃកំណើត នៃការអបអរជាមួយពពុះស្រាសាំប៉ាញ ដែលបានកើតឡើងកាលពីឆ្នាំ១៩៦៧ ។

Moët Party Day ធ្វើឡើងពេញមួយថ្ងៃ ដែលចាប់ផ្តើមពីការពិសារអាហារថ្ងៃត្រង់ ដែលរៀនចំយ៉ាងពិសេសនៅ Fox Wine Bistro ជាមួយតន្ត្រីដ៏ពិរោះពី DJ Devi ។ បន្ទាប់មកទៀត ជាកម្មវិធីបែបស៊ីវិល័យនៅសាលតាំងបង្ហាញរថយន្ត Audi ស្ថិតនៅផ្លូវមនុវង្ស ដែលនេះជាលើកទី១ហើយ ដែលម៉ាកយីហោ ប្រណិតរួមគ្នាដើម្បីផ្តល់បទពិសោធន៍ បែបអភិជនដល់ភ្ញៀវកត្តិយសទាំងអស់។ ក្នុងនោះរួមមាន រថយន្តទំនើបរបស់អាល្លឺម៉ង់ ម៉ាក Audi ម៉ូតូខ្នាតធំទំនើបរបស់ប្រទេសអ៊ីតាលីម៉ាក Ducati ការច្នៃម៉ូតរបស់លោក Eric Raisina ដែលេជាអ្នកច្នៃម៉ូតបែបប្រណិត។

បន្ទាប់ពីកម្មវិធីនៅពេលថ្ងៃ ភ្ញៀវកិត្តិយសបានបន្តការរីករាយកំសាន្តនៅ Rokku Sushi Lounge + Bistro ជាមួយអាហារពេលល្ងាចបែប ជប៉ុនពិសេស៨មុខ យ៉ាងឆ្ងាញ់ពិសារ ជាមួយ Moet & Chandon ដោយមានការប្រគុំតន្ត្រីច្រៀងដោយកញ្ញា Laura Mamថែមទៀតផង ។ នៅពេលរាត្រី កម្មវិធីបានបន្តនៅ Epic Club ដែលភ្ញៀវកិត្តិយសស្លៀកពាក់ យ៉ាងស្អាតទាក់ទាញ ដើម្បីរាំលេងកម្សាន្តជាមួយ តន្ត្រីកន្ត្រាក់អារម្មណ៍ពី DJ Pauline E.K មកពីទីក្រុងកូឡាឡាំពួរ ដែលនេះជាលើកទីមួយហើយដែលក្រុមរាំ ពញ្ញាក់អារម្មណ៍ (flash mob) ត្រូវបានយកមកបង្ហាញនៅ Epic club ធ្វើឲ្យរាត្រីទាំងមូលលាន់កក្រើក​ និងសប្បាយរីករាយជាមួយស្រាសាំប៉ាញ Moët & Chandon ។

ជាមួយគ្នានេះ ក៏មានការផ្ដល់នូវបទពិសោធពិសេស ដល់កម្មវិធី គឺការលាយស្រាក្រឡុកដោយកញ្ញា Annemarie Sagio មកពីទីក្រុង ញូយ៉ក ដែលត្រូវបានអញ្ជើញឲ្យមកលាយខុកថែល Moet ពិសេសដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែអស្ចារ្យ។ នេះជាកម្មវិធីប្លែកមិនធ្លាប់ មានសម្រាប់ភ្ញៀវកិត្តិយស ដែលអាចរីករាយជាមួយការបង្កើតឡើងពិសេស និងការរីករាយជាមួយស្រាសាំប៉ាញ Moet & Chandon ពេញមួយថ្ងៃ។

កម្មវិធីដ៏អស្ចារ្យនេះ ត្រូវផ្ដិតយកដោយអ្នកថតរូបសន្លឹក និងវីដេអូ ហើយត្រូវបានផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់ Moët & Chandon ដែលលោកអ្នកអាចចូលទៅមើលគ្រប់សកម្មភាពរីករាយដោយខ្លួនអ្នក! ចូលទៅកាន់Facebook ហើយមើលកម្មវិធីទាំងអស់នៅ www.facbook.com/MoetCambodia/។
នេះជាកម្មវិធីពិសេសតែមួយគត់នៅកម្ពុជា ហើយក៏ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកផងដែរ៕