(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់២ ខណ្ឌទួលគោក បានឃាត់ខ្លូនក្មេងប្រុសម្នាក់ និងដកហូត​បានថ្នាំញៀន៥៩កញ្ចប់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៦នេះ នៅចំណុចផ្លូវរទេះភ្លើង ក្រុម​១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលធ្វើការឃាត់ខ្លូន សមត្ថកិច្ចដែលបានល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញ បានឃើញក្មេងប្រុសម្នាក់​ ស្រាប់តែមានការសង្ស័យ ក៏បានធ្វើការឆែកឆេរ ក៏រក​ឃើញថ្នាំញៀន៥៩កញ្ចប់តែម្ដង។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែលបានធ្វើការឃាត់ខ្លួននេះ ឈ្មោះ សាំ ម៉ារ៉ា អាយុ១២ឆ្នាំ ទីលំនៅមិនពិតប្រាដក។ បើតាមចម្លើយសារភាពរបស់ក្មេងប្រុសនេះ បាន​និយាយ​ថា រាល់ថ្ងៃរូបគេដើរលក់​ផ្កាតាមស្ដុប ដោយសារតែបានលុយតិច​ពេកក៏សម្រេចចិត្តលក់ថ្នាំញៀន ហើយការលក់នេះគឺទើបតែបាន៣ថ្ងៃប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បន្ទាប់ពីធ្វើការឃាត់ខ្លួន​ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់២ បញ្ជូនខ្លូនទៅកាន់អធិការ​ដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការ​តាមនីតិវិធី និងធ្វើការស្រាវជ្រាវ​រកមេក្លោង​បន្ដទៀត៕