(អ៉ីរ៉ាក់)៖ ក្រុមឧទ្ទាម ISIS បានបង្ហាញវីដេអូប្រហារជីវិតសកម្មប្រយុទ្ធរបស់ខ្លួន​ចំនួន ២នាក់ ក្រោយពីស៊ើបដឹងថា ពួកគេ​ជាចារកម្ម ហើយក្នុងចំណោមអ្នកទោសទាំងពីរនាក់ ដែលត្រូវប្រហារជីវិតនោះ មានម្នាក់ជាបងប្រុសរបស់​ពេជ្ឈឃាដ។ បើយោងតាមការចេញផ្សាយរបស់កាសែត Daily Mail ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

នៅក្នុងវីដេអូបានបង្ហាញមនុស្សពីរនាក់ ស្លៀកសំលៀកបំពាក់អ្នកទោស ព្រមទាំងបិទមុខ ហើយជ្ឈឃាដ ដែលត្រូវប្រហារ​ជីវិតពួកគេនោះ មានឈ្មោះថា Abu Abdullah ដោយមុនពេលប្រហារជីវិត Abu បានបួងសួងជា​ភាសាអារ៉ាប់ និងបានបញ្ជាក់ថា បុរសម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវប្រហារជីវិតនោះ ជាបងប្រុស​បង្កើតរបស់គេ។

សកម្មប្រយុទ្ធទាំងពីរនាក់ ដែលត្រូវប្រហារជីវិតនេះ ត្រូវបានក្រុម ISIS រកឃើញថា ជាចារកម្ម ប៉ុន្តែមិនបានបញ្ជាក់ថា ជាចារកម្មរបស់ខាងណានោះទេ៕