(ភ្នំពេញ)៖ ដើម្បីជាការថ្លែងអំណរគុណ ចំពោះអតិថិជន ដែលបានគាំទ្រ បុរី ប៉េង ហួត រយៈពេល១០ឆ្នាំ កន្លងមកនេះ បុរី ប៉េង ហួត សូមផ្តល់ជូនកាតសមាជិក (Privilege Card) ដែលអាចផ្តល់​នូវអត្ថប្រយោជន៍​ជាច្រើន ជូនដល់អតិថិជនទាំងអស់ ដែលបានទិញផ្ទះពី បុរី ប៉េង ហួត ។

ចំពោះកាតសមាជិក (Privilege Card) នេះផងដែរ ផ្តល់ជូនអត្ថប្រយោជន៍ ដល់អតិថិជនដូចជា ទទួលបានការបញ្ចុះតម្លៃ ពីក្រុមហ៊ុនដែលជាដៃគូសហការ ចំណេញពេលវេលា និង កាត់បន្ថយការ​ចំណាយ​ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងការជាវទំនិញផ្សេងៗ និងអត្ថប្រយោជន៍ជាច្រើនទៀតពីបុរី ប៉េង ហួត។

សម្រាប់ព័ត៌មានរបស់ក្រុមហ៊ុន ដែលជាដៃគូសហការ អតិថិជនអាចស្វែងរកបាននៅលើ កម្មវិធីលើទូរសព្ទដៃ Borey Huoth Mobile Application ជាកម្មវិធីទូរស័ព្ទដៃ ដំបូងគេបង្អស់ ក្នុងប្រទេស​កម្ពុជា។ បន្ថែមលើសពីនេះទៀត អតិថិជនក៏ទទួលបានព័ត៌មានផ្សេងៗដូចជា គម្រោងទីតាំងតម្លៃកម្ចីពីធនាគារ ការគណនាប្រាក់កម្ចីបង់រំលស់ លេខទូរស័ព្ទសង្គ្រោះបន្ទាន់។ល។

ឥឡូវនេះ លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំដូចខាងក្រោម៖

សម្រាប់ទូរស័ព្ទ IOS គ្រាន់តែ ចុចLink នៅខាងក្រោម ឬចូលទៅកាន់ App Store រួចវាយអក្សរ Borey PH នោះលោកអ្នកអាចទាញយកដោយឥតគិតថ្លៃ
https://itunes.apple.com/us/app/borey-peng-huoth/id1093096533?mt=8
សម្រាប់ទូរស័ព្ទ Android គ្រាន់តែ ចុចLink នៅខាងក្រោម ឬចូលទៅកាន់ Play Store រួចវាយអក្សរ Borey PH នោះលោកអ្នកអាចទាញយកដោយឥតគិតថ្លៃ
https://play.google.com/store/apps/details?id=com.eclipse.penghuothapp&hl=en

ព័ត៌មានលម្អិតសូមទាក់ទងទូរសព្ទលេខ៖ 098 226 555 / 098 213 555 / 098 816 777
បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ!